ប្រវត្តិរូបសង្ខេបសិល្បករ
គឿម កូឡាប (កើតឆ្នាំ ១៩៨៧ នៅខេត្តបាតដំបង ប្រទេសកម្ពុជា) បានបញ្ចប់ការសិក្សា ពីសាលាហ្វារពន្លឺសិល្បៈ ផ្នែកសិល្បៈសូនរូប ក្នុងឆ្នាំ ២០០៧, ផ្នែកគំនូរជីវចល នៅខេត្តបាត់ដំបង ឆ្នាំ២០១០ និងបានបញ្ចប់ការសិក្សាផ្នែក សិល្បៈចក្ខុទស្សន៍ ពី សាលាសិល្បៈអនុវត្ត និងរចនា ពី Ecole Pivaut នៅប្រទេសបារាំង ក្នុងឆ្នាំ២០១៤។ សព្វថ្ងៃគាត់ជាគ្រូបង្រៀនផ្នែកគំនូរជីវចល និងគំនូរផាត់ពណ៍ នៅហ្វារពន្លឺសិល្បៈ នៅខេត្តបាត់ដំបង។ ស្នាដៃរបស់គាត់ស្វែងយល់ពីមនុស្សជាតិ ការផ្លាស់ប្តូរសង្គម និងការផ្លាស់ប្តូរបរិស្ថាន។ កូឡាប បានឈ្នះជ័យលាភីវង្វាន់មាសពី white Canvas Cambodia ២០២០ ដែលរៀបចំឡើងដោយ Social Compass Cambodia។ ពិព័រណ៍របស់គាត់រួមមានពិព័រណ៍ Penh Art, វិចិត្រសាល AIR, Factory Phnom Penh, Cambodia (ឆ្នាំ២០២១); កេរគ្មានឈ្មោះ, គម្រោងសិល្បៈស-ស, ទីក្រុងភ្នំពេញ; សិល្បៈតាមប្រពន្ធ័អនឡាញអន្តរជាតិនៅ Sanskar Bharti and Lalit Kala Akademy នៅទីក្រុងញ៉ូវដាលី ប្រទេសឥណ្ឌា; White Canvas Cambodia, នៅ lRoHA ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា(ឆ្នាំ២០២០); Un Petit Marceau, Alliance Francaise នៅខេត្តសៀមរាប; Ansan International Environmental នៅសារមន្ទី Danwon Art Museum, Ansan ប្រទេសកូរ៉េ (ឆ្នាំ២០១៩); និង វាលស្រែប្រទេសកម្ពុជា នៅ Millon ទីក្រុងប៉ារីស ប្រទេសបារាំង (ឆ្នាំ២០១៨)។
Koeurm Kolab (b. 1987 in Battambang Province, Cambodia) graduated from Phare Ponleu Selpak’s School of Visual and Applied Arts in 2007 and Animation in 2010; graduated in Visual Arts from Ecole Pivaut School of Applied Art and Design in France in 2014. Currently, she is a Visual Arts and Animation teacher at Phare Ponleu Selpak. Her works explore humanity, social change, and environmental change. Kolab won Gold Prize from White Canvas Cambodia 2020, organized by Social Compass Cambodia. Her recent exhibitions include Penh Art, AIR Gallery, Factory Phnom Penh, Cambodia (2021); Anonymous Heirloom, Sa Sa Art Projects, Phnom Penh, Cambodia; International online Art Exhibition, Sangskar Bhart, and Lalit Kala Akademy, New Delhi, India; White Canvas Cambodia, lRoHa, Phnom Penh, Cambodia (2020); Un Petit Marceau, Alliance Francaise, Siem Reap; Ansan International Environmental, Danwon Art Museum, Ansan, Korea (2019); and Cambodians of the Rice Fields, Millon, Paris, France (2018).
The “In Conversation” podcast project was initiated and produced by Kourn Lyna, with technical support from Mr. Chhum Phanith. For season 1, we received funding from the 2025 Cambodia Living Arts Dam Dos grant.
ស្វែងយល់បន្ថែមពីសិល្បករ គឿម កូឡាប៖
https://tinyurl.com/52ec5363