• នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦
    Feb 3 2026
    ** ធនាគារកណ្តាលអូស្រ្តាលីដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ។ ** លោកស្រី Sussan Ley ស្នើឱ្យមានការបង្រួបបង្រួមបក្សសម្ព័ន្ធឡើងវិញ នៅសប្តាហ៍នេះ ដោយមានលក្ខខណ្ឌ។ ** គ្រូបង្រៀន និងនាយកសាលានៅរដ្ឋញូសៅវែល ដែលចូលរួមក្នុងសន្ទរកថាពាស្អប់ខ្ពើម អាចត្រូវបានបណ្តេញចេញក្រោមច្បាប់ថ្មី។
    Mostra di più Mostra meno
    4 min
  • #102 Getting organised (Med) - សិក្សាភាសាអង់គ្លេសភាគទី102៖ ការត្រៀមទុកជាមុន
    Feb 2 2026
    Learn practical English phrases for getting organised and managing daily tasks, including planning ahead, meeting deadlines, and staying on top of responsibilities. - សិក្សាឃ្លាឃ្លោងជាភាសាអង់គ្លេសដែលប្រើប្រាស់ជាក់ស្តែងសម្រាប់ការត្រៀមរៀបចំ និងចាត់ចែងកិច្ចការប្រចាំថ្ងៃ រួមទាំងការរៀបចំផែនការទុកជាមុន ការបំពេញឱ្យបានតាមកាលកំណត់ និងរក្សាទំនួលខុសត្រូវ។
    Mostra di più Mostra meno
    10 min
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦
    Jan 30 2026
    **អាជ្ញាធរសុខាភិបាលអូស្ត្រាលីតាមដានយ៉ាងដិតដល់នូវការផ្ទុះឡើងនៃមេរោគ Nipah នៅក្នុងប្រទេសឥណ្ឌា។ ** មានការជំរុញឱ្យសហគមន៍សាលារៀន ជួយកំណត់អត្តសញ្ញាណ និងការពារកុមារងាយរងគ្រោះ ចំពេលមានការកើនឡើងនៃរបាយការណ៍អំពីអាពាហ៍ពិពាហ៍ដោយបង្ខំ។ **នាឡិកាថ្ងៃវិនាស ខិតកាន់តែជិតដល់ពាក់កណ្តាលអធ្រាត្រហើយ។
    Mostra di più Mostra meno
    5 min
  • រដ្ឋាភិបាលកម្ពុជារៀបចំសាងសង់ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ
    Jan 30 2026
    រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសាងសងជម្រកបណ្តោះអាសន្ន សម្រាប់ជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះ នៅតាមព្រំដែន។ គម្រោងសាងសង់ជម្រកបណ្តោះអាសន្នទាំងនេះ នឹងធ្វើឡើងនៅ ៥ខេត្ត រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ ឧត្តរមានជ័យ និងព្រះវិហារ។
    Mostra di più Mostra meno
    7 min
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦
    Jan 30 2026
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការពន្យារពេលរបស់រដ្ឋាភិបាលក្នុងការចាប់ផ្តើមកម្មវិធីសម្រាប់សេវាកម្មអន្តរាគមន៍ពិការភាពដំបូង។ ** លោកស្រី Jane Hume ទទូចថា ភាពជាអ្នកដឹកនាំរបស់មេដឹកនាំគណបក្សប្រឆាំងលោកស្រី Sussan Ley គឺនៅដដែល។ ** ប្រធានព្រំដែនសហរដ្ឋអាមេរិកនិយាយថា ICE នឹងផ្តោតលើប្រតិបត្តិការគោលដៅ។
    Mostra di più Mostra meno
    12 min
  • គ្រាប់បែកចង្កោមរបស់យោធាថៃផ្ទុះ បណ្តាលឱ្យរបួសបីនាក់ នៅខេត្តឧត្តរមានជ័យ
    Jan 30 2026
    បុរស ៣នាក់ ជាបុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនី បានរងរបួស ដោយសារគ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមថៃ ជាមួយកម្ពុជា។ ករណីផ្ទុះគ្រាប់បែកចង្កោមនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨។
    Mostra di più Mostra meno
    5 min
  • តើអ្នកដឹងទេថា អាហាររបស់អ្នកមានប្រភពមកពីណាឱ្យប្រាកដ?
    Jan 29 2026
    មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកធ្លាក់ខ្លួនឈឺជារៀងរាល់ឆ្នាំ ដោយសារអាហារមិនមានសុវត្ថិភាព ឬមានមេរោគ។ ខ្លះគឺដោយសារតែការក្លែងបន្លំអាហារ ដែលជាទង្វើនៃការលក់ផលិតផលអាហារក្លែងក្លាយ ដាក់ស្លាកសញ្ញាអាហារខុស ឬផលិតផលជំនួសដោយចេតនា ដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុ។ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានបង្កើតវិធីថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ។
    Mostra di più Mostra meno
    10 min
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦
    Jan 29 2026
    ** ឥណ្ឌាអះអាងករណីឆ្លងមេរោគ Nipah ចំនួនពីរករណី និងដាក់មនុស្សហោចណាស់មនុស្ស១៩០នាក់ ឱ្យនៅដាច់ដោយឡែកពីគេ។ **អាជ្ញាធរកំពុងស៊ើបអង្កេតការចោទប្រកាន់ពីបទគប់គ្រាប់បែកចូលទៅក្នុងការប្រមូលផ្តុំ Invasion Day នៅទីក្រុង Perth ថាជាសកម្មភាពភេរវកម្មជាសក្តានុពល។ **លោកហិរញ្ញិក Jim Chalmers ថា ការកើនឡើងនៃអតិផរណា គឺជាការក្រឿនរំលឹកថា មានការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីឲ្យសេដ្ឋកិច្ចនេះមានស្ថិរភាព។
    Mostra di più Mostra meno
    4 min